ក្រសួងការបរទេស៖ កម្ពុជាកំពុងស្នើឲ្យឥណ្ឌូណេស៊ីពន្លឿននីតិវិធីនាំពលរដ្ឋខ្លួនជិត ៥០០នាក់ចេញពីកម្ពុជា

km.rfi.fr · world
✨ AI Summary

Cambodia is asking Indonesia to speed up the procedures for taking nearly 500 of its citizens out of the country, according to the foreign ministry. At least 475 Indonesians were detained by Cambodian authorities over alleged involvement in scam operations. They are appealing to the Indonesian embassy in Phnom Penh and to the government in Jakarta to help arrange their trip home.

ពលរដ្ឋឥណ្ឌូណេស៊ីយ៉ាងហោច ៤៧៥នាក់កំពុងអំពាវនាវដល់ស្ថានទូតឥណ្ឌូណេស៊ីនៅទីក្រុងភ្នំពេញ និងរដ្ឋាភិបាលទីក្រុងហ្សាកាតាឱ្យជួយសម្រួលដល់ការវិលត្រឡប់របស់ពួកគេទៅមាតុភូមិវិញ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន ដោយសារជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ។ បើតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី The Star នៅថ្ងៃទី៤កញ្ញា ពលរដ្ឋឥណ្ឌូណេស៊ីជិត ៥០០នាក់នោះ កំពុងត្រូវបានឃុំខ្លួននៅព្រលានយន្តហោះចាស់ពោធិ៍ចិនតុង។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានយកចិត្តដាក់ខ្លាំងលើរឿងនេះ ដោយបាន​ស្នើឲ្យស្ថានទូតឥណ្ឌូណេស៊ីនៅទីក្រុងភ្នំពេញពិនិត្យ​​លើរឿងនេះ។ ទន្ទឹមនេះ និងបើតាមលោក ចាន់ រតនា ស្ថានទូតខ្មែរនៅទីក្រុងហ្សាកាតាក៏ខ្នះខ្នែងស្នើឲ្យភាគីឥណ្ឌូណេស៊ីពន្លឿននីតិវិធីយកពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសរបស់ខ្លួនវិញដែរ៕

Read full article →