លោក តូច ចាន់នី៖ មណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនជាកន្លែងស្រោចស្រង់មនុស្សដ៏មានប្រសិទ្ធភាព
Touch Channy describes drug rehabilitation centers as an effective place to pull people back from addiction. A Mekong Risk Monitor report published in late August told a different story in part. The research found that some drug users sent to the centers in Cambodia faced punishment and detention, and often lacked proper treatment services. The gap between the official praise and the reported conditions has put the facilities under renewed scrutiny.
Mekong Risk Monitor បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវកាលពីចុងខែសីហា ឆ្នាំ២០២៦កន្លងទៅ ដោយបង្ហាញថា នៅប្រទេសកម្ពុជា អ្នកប្រើប្រាស់គ្រឿងញៀនមួយចំនួនដែលត្រូវបានបញ្ជូនទៅមណ្ឌលស្តារនីតិសម្បទាជួបប្រទះការដាក់ទណ្ឌកម្ម ការឃុំខ្លួន និងកង្វះសេវាព្យាបាល ខណៈមួយចំនួនបានត្រឡប់ទៅប្រើប្រាស់គ្រឿងញៀនវិញ បន្ទាប់ពីចាកចេញពីមណ្ឌល។ តែអ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក តូច ចាន់នី បានច្រានចោលការរកឃើញក្នុងរបាយការណ៍នេះ ដោយអះអាងថា មណ្ឌលស្តារនីតិសម្បទាគ្រឿងញៀននៅកម្ពុជាបានស្រោចស្រង់ជនរងគ្រោះ ក្រោមការឃ្លាំមើល និងការត្រួតពិនិត្យត្រឹមត្រូវស្តីពីការគោរពសិទ្ធិមនុស្សដែលមកពីស្ថាប័នចម្រុះជាច្រើន។ តាមរយៈវិទ្យុបារាំងអន្តរជាតិ Rfi នាថ្ងៃទី៥កញ្ញានេះ លោក តូច ចាន់នី ចាត់ទុករបាយការណ៍របស់ Mekong Risk Monitor ជារបាយការណ៍មិនត្រឹមត្រូវ និងមិនគ្រប់ជ្រុងជ្រោយ។ សូមស្តាប់ការលើកឡើងរបស់ លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច៖
Read full article →