លោក សុទ្ធ គឹមកុលមុនី៖ ផ្ទះ ៤ម៉ឺនខ្នង និងប្រជាជន ៤៤ម៉ឺនគ្រួសារ រងផលប៉ះពាល់ពីទឹកជំនន់

km.rfi.fr · world

គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ស្ថានភាពទឹកជំនន់នៅតាមដងទន្លេមេគង្គបានស្រកចុះមកនៅកម្ពស់ទឹកធម្មតាវិញ តែនៅបន្តជន់លិចតាមតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់ពីលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានប្រាប់មកវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៨តុលានេះ និងថាចាប់តាំងពីមានគ្រោះទឹកជំនន់មក ខេត្តចំនួន ១០បានរងផលប៉ះពាល់។ ដោយឡែក ផ្ទះសម្បែងចំនួនជាង៤ម៉ឺនខ្នង ប្រជាពលរដ្ឋចំនួន ៤៤ម៉ឺនគ្រួសារ និងហេដ្ឋារចនាសម្ព័ន្ធជិត៨០០កន្លែង នៅក្នុងខេត្តទាំង១០នេះ ក៏រងផលប៉ះពាល់ផងដែរ។ ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅមិនទាន់មានតួលេខជាទឹកប្រាក់សរុប ស្តីពីការខូចខាតដោយគ្រោះទឹកជំនន់នេះនៅឡើយ។

Read full article → Compare