CBS News៖ ស្ត្រីជាប់ចោទជាភ្នាក់ងារសម្ងាត់ចិន មានទំនាក់ទំនងជាមួយបុគ្គលពាក់ព័ន្ធបណ្តាញឆបោកនៅកម្ពុជា
អត្ថបទស៊ើបអង្កេតមួយរបស់សារព័ត៌មាន CBS News បានបង្ហាញពីទំនាក់ទំនងរវាងស្ត្រីជនជាតិចិនម្នាក់ ដែលត្រូវអាជ្ញាធរអាមេរិកចោទប្រកាន់ពីបទធ្វើជាភ្នាក់ងារស៊ើបការណ៍ឱ្យរដ្ឋចិន ថាមានទំនាក់ទំនងក្នុងបណ្តាញឆបោកអន្តរជាតិពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជា។ តែអាជ្ញាធរអាមេរិកមិនបានភ្ជាប់ស្ត្រីរូបនេះដោយផ្ទាល់ទៅនឹងបទល្មើសរបស់ក្រុមហ៊ុនព្រីនស៍គ្រុបនោះទេ។