អន់ចិត្តអ៊ុយក្រែនទម្លាយរឿងបញ្ជូនឈ្លើយសឹកកូរ៉េខាងជើង កូរ៉េខាងត្បូងប្រកាសដកមន្រ្តីទូតបន្ថែមទៀតពីក្រុងកៀវ
ក្រោយពីកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសដកបុគ្គលិកមួយចំនួនទៀតឱ្យត្រឡប់ចូលប្រទេសវិញ។ វិបត្តិការទូតរវាងអ៊ុយក្រែន និងកូរ៉េខាងត្បូងនេះផ្តើមចេញពីការណ៍ដែលប្រធានាធិបតីអ៊ុយក្រែនទម្លាយការសម្ងាត់រឿងបញ្ជូនឈ្លើយសឹកកូរ៉េខាងជើង និងបន្ទាប់ពីកូរ៉េខាងត្បូងទាមទារឱ្យប្រធានាធិបតីអ៊ុយក្រែនសុំទោសជាផ្លូវការ តែមិនទទួលបានការឆ្លើយតប។