លោក ឌិត ទីណា៖ ក្រសួងកសិកម្ម និង ក្រសួងពាណិជ្ជកម្ម គ្រោងរៀបចំ«ម៉ាកផលិតផលខ្មែរ» ដើម្បីធានាគុណភាពនិងប្រភព
Dith Tina, Cambodia’s Minister of Agriculture, Forestry and Fisheries, was RFI’s daily guest on Wednesday, October 21. He traveled to France to attend SIAL Paris, an international food trade exhibition that runs from Saturday the 17th. According to the headline, the Ministry of Agriculture and the Ministry of Commerce plan to create a “Khmer product brand” to ensure quality and origin.
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងRFI ថ្ងៃពុធ ទី២១តុលា គឺលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកបានអញ្ជើញទៅប្រទេសបារាំង ដើម្បីចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ (SIAL Paris) ដែលប្រព្រឹត្តទៅពីថ្ងៃសៅរ៍ទី១៧ ដល់ថ្ងៃពុធ ទី២១តុលា នៅ Parc des Expositions de Villepinte ភាគខាងជើងក្រុងប៉ារីស។ ឆ្លើយសំណួររបស់វិទ្យុបារាំងRFIប្រចាំទីក្រុងប៉ារីស លោករដ្ឋមន្ត្រីបានបង្ហើបពីកិច្ចសហការជាមួយកំពង់ផែបារាំង នៅថ្ងៃអនាគត ដែលអាចឈានទៅនាំចេញទំនិញបន្លែស្រស់ សាច់ និងត្រីរបស់ខ្មែរ ទៅបារាំង។ ទន្ទឹមនឹងគ្នានេះ ក្រសួងកសិកម្ម សហការជាមួយក្រសួងពាណិជ្ជកម្ម នឹងរៀបចំ«ម៉ាកផលិតផលខ្មែរ» ដើម្បីធានាគុណភាពទំនិញ ហើយបញ្ជាក់ឲ្យច្បាស់លាស់ថាទំនិញពិតជានាំចេញពីកម្ពុជា។ សូមស្តាប់បទសម្ភាសរបស់ ហេង ឧត្តម ជាមួយលោក ឌិត ទីណា ៖