៩ខែឆ្នាំ២០២៦៖ កម្ពុជាទទួលបានភ្ញៀវធ្វើដំណើរតាមផ្លូវអាកាសជាង ៤លាននាក់
គិតត្រឹមរយៈ៩ខែឆ្នាំ២០២៦នេះ ភ្ញៀវធ្វើដំណើរចេញចូលតាមព្រលានយន្តហោះទាំងបីរបស់កម្ពុជាមានប្រមាណជាង ៤លាននាក់ ធ្លាក់ចុះ១១% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ តែអាកាសចរណ៍ស៊ីវិលកម្ពុជា មិនបានបង្ហាញដាច់ដោយឡែករវាងភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានធ្វើដំណើរចេញចូលតាមផ្លូវអាកាសនោះទេ។ អ្នកជំនាញសង្ឃឹមថា រដ្ឋាភិបាលនឹងមានយុទ្ធសាស្ត្រស្តារវិស័យទេសចរណ៍ឡើងវិញនាពេលឆាប់ៗ។