លោក ហ៊ុន ម៉ាណែត ស្វាគមន៍តំណាងក្រុមលោក អ៊ុំ សំអានដើម្បីពិភាក្សាបញ្ហាព្រំដែន តែកំណត់ ដាក់លក្ខខណ្ឌ
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានកំណត់ដាក់លក្ខខណ្ឌមួយចំនួន សម្រាប់ការជួបពិភាក្សា និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ៥២ ដល់ ៥៩ ជាមួយប្រតិភូតំណាងលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេស។ ការកំណត់លក្ខខណ្ឌនេះធ្វើឡើង បន្ទាប់ពីលោក អ៊ុំ សំអាន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ បានប្រកាសបញ្ជូនប្រតិភូមកកម្ពុជា ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៦។