ហេតុអ្វីកម្ពុជាទើបសម្រេចគោលដៅនៃការនាំចេញអង្ករបានជាង ១លានតោន នៅឆ្នាំ២០២៦?
កម្ពុជា ទើបបានសម្រេចគោលដៅនៃការនាំចេញអង្ករបានជាង ១លានតោន ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦។ នេះបើតាមក្រសួងកសិកម្ម និងដែលបានចាត់ទុកថា នេះគឺជាការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រលើវិស័យកសិកម្មទាំងមូល។ សូមរំលឹកថា កាលពីឆ្នាំ២០១០ ប្រទេសកម្ពុជាបានដាក់គោលដៅនាំអង្ករចេញឲ្យបាន ១លានតោន នៅឆ្នាំ២០១៥។ តែការប្តេជ្ញាចិត្តនោះ ត្រូវបរាជ័យ។ តើមានកត្តាអ្វីខ្លះដែលធ្វើកម្ពុជាអាចសម្រេចបាននូវការនាំចេញអង្ករបានជាង ១លានតោន នៅឆ្នាំ២០២៦នេះ?