តើពលរដ្ឋខ្មែរអាចឈឺឆ្អាលពីរឿងជម្លោះព្រំដែនជាមួយថៃ ក្នុងកម្រិតណា?
នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាថ្ងៃទី២២តុលា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើឱ្យពលរដ្ឋគ្រប់និន្នាការរក្សាភាពស្ងាត់ស្ងៀម ទុកចិត្ត ផ្តល់ឱកាស និងការទទួលខុសត្រូវដល់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយមួយចំនួនយល់ថា ពលរដ្ឋមានសិទ្ធិឈឺឆ្អាលពីបញ្ហាទឹកដី តែក៏ត្រូវមានដែនកំណត់។ ប៉ុន្តែ អ្នកជំនាញផ្សេងទៀតយល់ថា ការបិទមាត់ពលរដ្ឋមិនឱ្យនិយាយអំពីបញ្ហាព្រំដែន ជាការដាក់បំរាមមិនឱ្យមានមតិផ្ទុយនៅក្នុងសង្គម។ តើការឈឺឆ្អាលរបស់ពលរដ្ឋលើបញ្ហាព្រំដែនជាមួយថៃគួរមានដែនកំណត់ ឬយ៉ាងណា?