មេធាវី អែម ចន្ថា៖ សាលាឧទ្ធរណ៍នឹងផ្តល់យុត្តិធម៌ដល់សកម្មជន២៣ តុលា ទាំង៣រូប
នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនការពាក់ព័ន្ធនឹងបណ្តឹងរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ។ សវនការបើកទ្វារ នៅក្រោយពីសកម្មជនទាំង៣ ប្តឹងទាស់ទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៤ដែលបានសម្រេច ឱ្យអ្នកទាំង៣ ជាប់ពន្ធនាគារម្នាក់ៗ ២ឆ្នាំ ជុំវិញការបញ្ចេញមតិស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ លោក អែម ចន្ថា មេធាវីការពារក្តីឱ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសបានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅរសៀលថ្ងៃទី២៣ ខែតុលានេះថា សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកា នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ។ លោកមេធាវី អែម ចន្ថា សង្ឃឹមថា សាលាឧទ្ធរណ៍នឹងពិចារណាទម្លាក់ចោលបទចោទប្រកាន់របស់សាលាដំបូងលើកូនក្តីរបស់លោក