ក្រសួងយុត្តិធម៌៖ ការលើកឡើងរបស់ហ្វេសប៊ុក Dara Vong ពីអំពើពុករលួយក្នុងវិស័យយុត្តិធម៌ គ្មានមូលដ្ឋាន
ក្រសួងយុត្តិធម៌កម្ពុជានៅថ្ងៃសុក្រទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺទាក់ទងនឹងការចោទប្រកាន់ពីអំពើពុករលួយក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រី និងការរត់ការតំណែងមន្ត្រីនានាក្នុងវិស័យយុត្តិធម៌។ ការបំភ្លឺរបស់ក្រសួងយុត្តិធម៌ គឺបន្ទាប់ពីមានការបង្ហោះវីដេអូពីគណនីហ្វេសប៊ុកឈ្មោះ Dara Vong ដែលបានចោទប្រកាន់ថា មានអំពើពុករលួយក្នុងប្រព័ន្ធតុលាការ និងវិស័យយុត្តិធម៌កម្ពុជាកាលពីពេលថ្មីៗនេះ។