ក្រោយភេរវកម្ម លោក ម៉ាក្រុង អំពាវនាវឲ្យរួបរួមសាមគ្គីជាតិ
In France, a gunman used an automatic weapon to open fire in the Trappes and La Verrière areas west of Paris on Friday the 23rd. One Black man was killed and five people were seriously wounded. The source text cuts off while mentioning the injured. After the attack, Macron called for national unity and solidarity, according to the headline.
នៅប្រទេសបារាំង ខ្មាន់កាំភ្លើងម្នាក់ បានប្រើកាំភ្លើងស្វ័យប្រវត្តិ បាញ់រះសម្លាប់បុរសស្បែកខ្មៅម្នាក់ និងធ្វើឲ្យរបួសធ្ងន់មនុស្ស៥នាក់ កាលពីថ្ងៃសុក្រ ទី២៣ នៅសង្កាត់ Trappes និង de La Verrière ប៉ែកខាងលិច ជាយក្រុងប៉ារីស។ ក្នុងចំណោមអ្នករងរបួស មានកូនក្មេងម្នាក់អាយុ១២ឆ្នាំ ដែលត្រូវគ្រាប់កាំភ្លើង ចំនួន ៨ គ្រាប់។ ខ្មាន់កាំភ្លើង ឈ្មោះ Kévin T. មានអាយុ ៣៩ឆ្នាំ ត្រូវកងកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន នៅសង្កាត់ Coignières (Yvelines) បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហារ និងព្យាយាមបើកឡានគេចខ្លួន។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានចុះទៅសង្កាត់កើតហេតុដោយផ្ទាល់ ហើយ អំពាវនាវឲ្យឯកភាពជាតិ និងរួបរួមសាមគ្គីគ្នា។ សូមស្តាប់ប្រសាសន៍ លោកប្រមុខរដ្ឋបារាំង ម៉ាក្រុង ៖