កម្ពុជា​ហាម​ប្រកាសរើសពលករខ្មែរ​​ឱ្យទៅ​ធ្វើ​ការ​ងារនៅប្រទេស​អាមេនី

km.rfi.fr · world
Full story

Cambodia’s Ministry of Labour issued a notice on 23 October 2026 warning citizens to be cautious about advertisements offering jobs in Armenia. The notice also bars announcements recruiting Khmer workers to work in Armenia. According to the ministry, Cambodia does not yet have an agreement covering the matter.

ក្រសួង​ការងារ​តាម​រយៈសេចក្តីជូន​ដំណឹង​នៅ​ថ្ងៃទី​២៣​ ខែតុលា​ ឆ្នាំ២០២៦ បាន​ក្រើន​រំឭក​ឱ្យ​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ន​អំពីការ​ឃោស​នា​ផ្តល់ការ​ងារ​ធ្វើ​នៅ​ប្រទេស​អាមេនី។ បើ​តាម​ក្រសួង​ការងារ​ កម្ពុជា​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀងស្តី​ពីការ​ផ្លាស់​ប្តូរ​កម្លាំងពលកម្ម និង​ការ​បញ្ជូន​បុគ្គលិក​ ឬ​ពល​កម្ម​កម្ពុជាទៅធ្វើ​ការ​នៅ​ប្រទេស​អាមេនីទេ​។​ គួរកត់​សម្គាល់​ថា​ កាលពីប្រមាណ ១០​ថ្ងៃ​មុន​ ក្រសួង​ការ​ងារ​ទើប​តែ​ក្រើន​រំឭកមិន​ឱ្យ​ពល​រដ្ឋជឿ​លើ​ការ​អូស​ទាញ​ឱ្យ​ទៅ​ធ្វើ​ការ​នៅប្រទេស​រុស្ស៊ី​ ដែលសន្យា​ផ្តល់​ប្រាក់​ខែ​ខ្ពស់។​

Read full article → Compare