ថៃបង្កក និងរឹបអូសលុយកង្វក់ជាង ១ពាន់លានដុល្លារ ដែលពាក់ព័ន្ធនឹងអ្នកជំនួញខ្មែរ
Full story
Thai authorities have seized and frozen more than $1 billion after an investigation found the funds came from money laundering. The operation led authorities to suspect Ben Smith, a South African businessman. The case is linked to a Cambodian businessman.
អាជ្ញាធរថៃបានរឹបអូស និងបង្កកទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ ក្រោយស៊ើបអង្កេតឃើញថា ទឹកប្រាក់ទាំងនេះបានមកពីការលាងលុយកខ្វក់។ នៅក្នុងប្រតិបត្តិការនេះ អាជ្ញាធរថៃបានដាក់ការសង្ស័យលើលោក Ben Smith អ្នកជំនួញសញ្ជាតិអាហ្វ្រិកខាងត្បូង និងលោក យឹម លក្ខណ៍ ប្រធានក្រុមហ៊ុន BIC Group ដែលជាកូនប្រុសរបស់លោក យឹម ឆៃលី បច្ចុប្បន្នជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។