របាយការណ៍៖ កាស៊ីណូនៅខេត្តព្រះសីហនុបន្តទទួលបានលុយគ្រីបតូជាង ១ពាន់លានដុល្លារ ទោះមានការបង្ក្រាប
Full story
Cambodia has increased crackdowns on online scam sites and revoked licenses for some casinos. Despite those measures, cryptocurrency flows to casinos in Preah Sihanouk province remain large. A report by blockchain data investigation firm TRM Labs found that casinos there received more than $1 billion in crypto.
ទោះបីកម្ពុជាបានបង្កើនវិធានការបង្ក្រាបទីតាំងឆបោកតាមអនឡាញ និងដកហូតអាជ្ញាបណ្ណកាស៊ីណូមួយចំនួនក៏ដោយ ក៏លំហូរប្រាក់គ្រីបតូទៅកាន់កាស៊ីណូនៅខេត្តព្រះសីហនុ នៅតែបន្តមានទំហំធំ។ របាយការណ៍របស់ក្រុមហ៊ុនស៊ើបអង្កេតទិន្នន័យប្លុកឆេន TRM Labs បង្ហាញថា កាស៊ីណូចំនួន ៣៤កន្លែងនៅខេត្តនេះ បានទទួលប្រាក់គ្រីបតូសរុបប្រមាណ ១,៧ពាន់លានដុល្លារ ក្នុងរយៈពេលជាង ៨ខែឆ្នាំ២០២៦ ក្នុងនោះជាង ៦០% ជាលំហូរប្រាក់ទៅកាន់កាស៊ីណូ ដែលមានទំនាក់ទំនងនឹងបណ្តាញរងទណ្ឌកម្មរបស់អាមេរិក។