មហាក្សត្រម៉ាឡេស៊ីព្រមានព្រះរាជអាជ្ញាដែលពន្យារពេលដោះលែងអតីតនាយករដ្ឋមន្ត្រី
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ បានឈានជើងចេញពីពន្ធនាគារតែមួយភ្លេត ក៏ត្រឡប់ចូលទៅវិញ។ ម្ល៉ោះហើយ ទើប ព្រះមហាក្សត្រម៉ាឡេស៊ី ថ្លែងព្រះបន្ទូលព្រមាន អគ្គព្រះរាជអាជ្ញា ថាអាចប្រឈមនឹងការមិនគោរពព្រះរាជបញ្ជា ប្រសិនបើនៅតែបន្តពន្យារពេលដោះលែងលោក ណាជីប រ៉ាហ្សាក់ ពីពន្ធនាគារ។