Nvidia ​បើក​អង្កេត​ផ្ទៃក្នុង​ ក្រោយ​ផ្ទុះ​រឿង​អាស្រូវ ថៅកែមានស្រីកំណាន់ជាប់​សង្ស័យ​ជា​​ចារនារីចិន

km.rfi.fr · world

Nvidiaក្រុមហ៊ុនយក្ស​ផ្នែក​សឺមីកុងឌុចទ័រ​របស់​អាមេរិក​ ប្រកាសបើក​​​អង្កេត​ឯករាជ្យ​ក្រោយ​ផ្ទុះ​រឿង​សង្ស័យ​ថា​មានករណី​ចារកិច្ច​ដៅ​លើ​ថៅកែរបស់ក្រុមហ៊ុន។ កាសែត​New York Times បាន​ទម្លាយ​រឿង​អាស្រូវ​ថាអគ្គនាយកក្រុមហ៊ុន​Nvidia ជា​ផ្ទាំងស៊ីប​របស់​ទីភ្នាក់ងារចារកិច្ចចិន តាមរយៈ​ទំនាក់ទំនង​ពិសេស​ជាមួយស្ត្រីជាអ្នកទទួល​ខុស​ត្រូវ​លើ​​​​ក្រុមហ៊ុន​ទិន្នន័យ​នៅ​សិង្ហបុរី។ តែ​ប៉េកាំង បាន​បដិសេធ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ចន្ទទី​៩​វិច្ឆិកា​នេះ ថា​គ្មានករណី​ចារកម្ម​ដូច​ពាក្យ​ចោទ​ប្រកាន់​របស់​កាសែតអាមេរិក​ទេ។

Read full article → Compare