គណបក្ស២ចុះកិច្ចព្រៀមព្រៀងឡើងវិញ ក្រោយក្រសួងមហាផ្ទៃមិនទទួលស្គាល់សម្ព័ន្ធភាពបក្ស២ផ្សេងទៀត
គណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចុះកិច្ចព្រមព្រៀងចង់សម្ព័ន្ធភាពនឹងគ្នា ឡើងវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ កាន់តែខិតជិតមកដល់។ ការចង់សម្ព័ន្ធភាពរវាងគណបក្សនៅក្រៅរដ្ឋាភិបាលទាំងពីរនេះធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃបដិសេធមិនទទួលស្គាល់ «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» រវាងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សជំទាស់។