តុលាការ ឃុំខ្លួនអ្នកបើកបររថយន្តដឹកសិស្សសាលាប៊ែលធី និងចោទប្រកាន់អ្នកបើកម៉ូតូបង្កហេតុ១នាក់ទៀត
សាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចេញដីកាឃុំខ្លួនអ្នកបើកបររថយន្តដឹកសិស្សសាលាប៊ែលធី ដែលធ្វេសប្រហែសធ្វើឲ្យក្រឡាប់រថយន្តចូលស្រះទឹក បណ្ដាលឱ្យសិស្ស ៥នាក់ស្លាប់ និង២១នាក់ផ្សេងទៀតរងរបួស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្តាល។ ដោយឡែក អ្នកបើកបរម៉ូតូ ដែលសង្ស័យថាជាដើមហេតុពាក់ព័ន្ធនឹងហេតុការណ៍គ្រោះថ្នាក់នេះ ហើយដែលបានរត់គេចខ្លួន ក៏ត្រូវបានតំណាងអយ្យការចោទប្រកាន់ផងដែរ។