៥០ឆ្នាំនៅដីបារាំង លោកហ៊ុន ដារិនទាហានជួរមុខLégion étrangère នៅតែមិនភ្លេចកម្ពុជាប្រទេសកំណើត
ពីស្រុកខ្មែរ មកធ្វើជាទាហានជាមុខ Legion étrangère របស់ប្រទេសបារាំង។ នេះជាចំណងជើងសៀវភៅ និពន្ធ និងបោះពុម្ពដោយខ្លួន ដោយក្រុមគ្រួសាររបស់លោក ហ៊ុន ដារិន។ បោះពុម្ពផ្សាយក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលហ្វ្រង់កូហ្វូនីនៅទីក្រុងភ្នំពេញ សៀវភៅLégion étrangère ពីស្រុកខ្មែរមកទាហានមួកសជាមធ្យោបាយ ជាតឹកតាងបញ្ជាក់ពីសារៈសំខាន់នៃភាសាបារាំង និងទំនាក់ទំនងបារាំង និងកម្ពុជា។