តើបង្កើនទំនាក់ទំនងកម្ពុជា-បារាំង អាចជួយកម្ពុជារក្សាតុល្យភាពភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិក?

km.rfi.fr · world

កម្ពុជាទទួលបានឱកាសធំៗពីរដំណាលគ្នា គឺធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមរយៈព្រឹត្តិការណ៍ដ៏ធំទាំងពីរនេះ ទំនាក់ទំនងកម្ពុជា និងបារាំង ត្រូវគេមើលឃើញថាកាន់តែស៊ីជម្រៅ។ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិយល់ថា បារាំងជាមហាអំណាចមួយ ដែលអាចដើរតួនាទីជាដៃគូទីបីដ៏សំខាន់ ក្នុងការជួយកម្ពុជាពង្រីកទំនាក់ទំនងអន្តរជាតិ និងរក្សាតុល្យភាពក្នុងបរិបទនៃការប្រកួតប្រជែងឥទ្ធិពលរវាងចិន និងអាមេរិក។ លើសពីនេះ ការពង្រឹងទំនាក់ទំនងជាមួយបារាំងមិនត្រឹមតែផ្តល់ឱកាសឱ្យកម្ពុជាពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកច្រកការទូតថ្មីៗ ទៅកាន់សហគមន៍អន្តរជាតិ និងពង្រីកជម្រើសដៃគូយុទ្ធសាស្ត្ររបស់កម្ពុជាផងដែរ។

Read full article → Compare