ទូតអាមេរិកថ្មី សន្យាជួយជំរុញការវិនិយោគពីអាមេរិកមកកម្ពុជា
ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅកម្ពុជាលោក គ្រីស្តូហ្វឺ អ៊ែនដឺសុន (Christopher Jon Anderson) ប្តេជ្ញាជួយជំរុញវិនិយោគិនអាមេរិកឱ្យមកបោះទុនវិនិយោគក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ ការជួយជំរុញបន្ថែមរបស់ទូតអាមេរិកថ្មីដូចនេះ ធ្វើឡើងអំឡុងជំនួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីលោកមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី៦ ខែវិច្ឆិកា។