រដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនីទាំង៨១ ឯកភាពលើសេចក្តីព្រាងសេចក្តីប្រកាសទីក្រុងភ្នំពេញ
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃអង្គការហ្វ្រង់កូហ្វូនី លើកទី៤៨ បានបញ្ចប់ជាផ្លូវការនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយប្រទេសជាសមាជិកចំនួន៨១ បានឯកភាពលើសេចក្តីព្រាងសេចក្តីប្រកាសទីក្រុងភ្នំពេញ និងសេចក្តីអំពាវនាវទីក្រុងភ្នំពេញ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ក្នុងសន្នីសីទកាសែតក្រោយកិច្ចប្រជុំ។ តាមលោក នេត្រ ភក្ត្រា ដដែល កិច្ចប្រជុំក៏បានពិភាក្សាអំពីការជ្រើសរើសអគ្គលេខាធិការថ្មីរបស់អង្គការហ្វ្រង់កូហ្វូនី ប៉ុន្តែលទ្ធផលចុងក្រោយនឹងត្រូវសម្រេច តាមរយៈការឯកភាពជាឯកច្ឆន្ទរបស់ប្រទេសសមាជិកទាំង៥៣ ក្នុងកិច្ចប្រជុំកំពូល លើកទី២០។ ស៊ឹម ចាន់សំណាង មានសេចក្តីរាយការណ៍ផ្ទាល់ពីទីតាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសហ្វ្រង់កូហ្វូនីលើកទី ៤៨៖