ក្នុងអាណត្តិជាប្រធានអាស៊ាន តើហ្វីលីពីនបានជួយអ្វីខ្លះក្នុងជម្លោះ ខ្មែរ-ថៃ?
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធនៅហ្វីលីពីន ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយខ្លះយល់ឃើញថា ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន បានត្រឹមបន្តអនុវត្តការងារដែលម៉ាឡេស៊ីបន្សល់ទុក នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ តែអ្នកវិភាគខ្លះទៀតយល់ថា ជំនួយរបស់ហ្វីលីពីននៅមានកម្រិត និងមានចំណុចតិចតួចសកម្មជាងម៉ាឡេស៊ី។ តើហ្វីលីពីនបានជួយអ្វីខ្លះក្នុងជម្លោះខ្មែរ-ថៃ ធៀបនឹងម៉ាឡេស៊ី អំឡុងពេលហ្វីលីពីនធ្វើជាប្រធានអាស៊ានប្តូរវេនពេញ ១អាណត្តិឆ្នាំ២០២៦?