សហភាពអឺរ៉ុប ស្នើផ្តល់ប្រាក់កម្ចី ៤៥ពាន់លានអឺរ៉ូបន្ថែមដល់អ៊ុយក្រែន
ប្រធានគណៈកម្មការសហភាពអឺរ៉ុប ប្រកាសសំណើផ្តល់ប្រាក់កម្ចីចំនួន ៤៥ ពាន់លានអឺរ៉ូបន្ថែមទៀត ដល់អ៊ុយក្រែន។ ទន្ទឹមនឹងការប្រកាសផ្តល់កម្ចីឲ្យអ៊ុយក្រែន សហភាពអឺរ៉ុប ក៏គ្រោងនឹងដាក់ទណ្ឌកម្មថ្មីទៀតសង្កត់ករុស្ស៊ី។ ដំណឹងនេះធ្លាក់មកតែ១ថ្ងៃប៉ុណ្ណោះ មុនជំនួបកំពូលត្រីភាគីរវាងប្រធានាធិបតីរុស្ស៊ី ចិន និង អាមេរិក ។