លោក អូលីវីយេ រីស្ហា៖ បារាំងគ្មានបំណងប្រកួតប្រជែងជាមួយមហាអំណាចណាឡើយនៅអាស៊ី
«ប្រទេសបារាំងនឹងមិនប្រកួតប្រជែងជាមួយមហាអំណាចណាមួយឡើយនៅក្នុងតំបន់អាស៊ី»។ នេះជាការលើកឡើងរបស់លោក អូលីវីយេ រីស្ហា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង និងកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមលោក អូលីវីយេ រីស្ហា បារាំង និងកម្ពុជា គឺជាមិត្តភក្តិ ដែលស្គាល់គ្នាអស់រយៈពេលយូរឆ្នាំមកហើយ និងថា បារាំងគាំទ្រកម្ពុជាក្នុងការពង្រីកកិច្ចប្រតិបត្តិការអន្តរជាតិរបស់ខ្លួនជាមួយបណ្តាប្រទេសនៅលើពិភពលោក។ គួរជ្រាបថា បារាំង និងកម្ពុជាបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន២៩ ក្នុងវិស័យធំៗចំនួន៤ រួមមាន ការពារជាតិ ថាមពល អវកាស និងទេសចរណ៍ អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ បើតាមប្រធានាធិបតីបារាំង ក្នុងឆ្នាំ២០២៦នេះ បារាំងបានវិនិយោគប្រមាណ ៦០លានអឺរ៉ូ លើវិស័យហេដ្ឋារចនាសម័្ពន្ធនៅកម្ពុជា ព្រមទាំងជំរុញឱ្យមានការសិក្សាភាសាបារាំងថែមទៀតនៅក្នុងកម្មវិធីសិក្សាចាប់ពីថ្នាក់បឋម រហូតដល់ថ្នាក់ឧត្តមសិក្សារបស់កម្ពុជា។ ចំណែកនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនៅកម្ពុជា ថាជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការការទូតរវាងបារាំង និងកម្ពុជា៕