HRW៖ កម្ពុជាគួរឆ្លើយតបទៅបារាំងជុំវិញការស្នើឱ្យបន្តស៊ើបអង្កេតករណីបាញ់សម្លាប់លោក លិម គិមយ៉ា
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានជំរុញឱ្យប្រទេសកម្ពុជាបើកការស៊ើបអង្កេតដោយឯករាជ្យ និងឥតលម្អៀងទៅលើជនសង្ស័យ ២នាក់ ដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក លិម គិមយ៉ា កាលពីជាង ១ឆ្នាំមុន។ ការជំរុញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សធ្វើឡើង ក្រោយពេលដែលប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានស្នើដោយចំៗទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ឱ្យបន្តស៊ើបអង្កេត ករណីឃាតកម្មលើអតីតតំណាងរាស្ត្រប្រឆាំងខាងលើ។