ស្ថានទូតខ្មែរនៅជប៉ុនអះអាងពីការប្តេជ្ញាបង្ក្រាបបទល្មើសឆ្លងដែន ក្រោយកាសែតជប៉ុនរិះគន់ថាធ្វេសប្រហែស
ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនបានបន្ធូរដៃឡើយក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន និងថាកិច្ចការនេះនៅតែជាអាទិភាពសម្រាប់កម្ពុជា។ ការចេញមកបញ្ជាក់របស់ស្ថានទូតខ្មែរដូចនេះ គឺនៅក្រោយកាសែតជប៉ុន Nikkei Asia បានចេញអត្ថមួយ ស្តីបន្ទោសថាកម្ពុជាធ្វេសប្រហែស និងបណ្តែតបណ្តោយឱ្យបញ្ហាឆបោក វិវត្តទៅជាបញ្ហារ៉ាំរ៉ៃ។