រុស្ស៊ីសម្រុកវាយសងសឹកលើអ៊ុយក្រែន ក្រោយលោកពូទីនជួបលោក ដូណាល់ ត្រាំនៅចិន
នៅយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រទី ២០ ខែវិច្ឆិកា រុស្ស៊ីសម្រុកវាយប្រហារទ្រង់ទ្រាយធំដោយប្រើមីស៊ីល និងដ្រូនលើតំបន់ជាច្រើនក្នុងប្រទេសអ៊ុយក្រែន។ ការវាយប្រហារនេះ គឺជាការសងសឹក ក្រោយពីអ៊ុយក្រែនវាយប្រហារបំផ្លាញស្ពាននៅគ្រីមេដែលជានិមិត្តរូបដ៏សំខាន់នៃការគ្រប់គ្រងរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែន។ ការសម្រុកវាយសងសឹករបស់រុស្ស៊ីទៅលើអ៊ុយក្រែន កើតឡើងតែប៉ុន្មានម៉ោង ក្រោយប្រធានាធិបតីរុស្ស៊ីលោកពូទីន ជួបពិភាក្សាជាមួយប្រធានាធិបតី ចិន និងអាមេរិក នៅក្នុងជំនួបត្រីភាគីនៅប្រទេសចិន។