ពួកហ៊ូទីយេម៉ែបបន្តបាញ់មីស៊ីលសំដៅក្រុងរីយ៉ាដ ដោយដៅលើសង្កាត់ពាណិជ្ជកម្ម
បន្ទាប់ពីបានបើកប្រតិបត្តិការវាយប្រហារលើកំពង់ផែយុទ្ធសាស្ត្ររបស់យេម៉ែននៅសមុទ្ទក្រហម កងកម្លាំងអារ៉ាប៊ីសាអូឌីត បានអះអាងនៅថ្ងៃសៅរ៍ទី២១វិច្ឆិកានេះ ថាស្ទាក់កម្ទេចមីស៊ីលបាលីស្ទិករបស់ពួកហ៊ូទីយេម៉ែន ដែលបាញ់សំដៅលើក្រុងរីយ៉ាដ បានបីគ្រាប់។ កាលពីថ្ងៃព្រហស្បតិ៍ បំណែកមីស៊ីលរបស់ចលនាគាំទ្រអ៊ីរ៉ង់ បានខ្ទាតត្រូវអគារដ៏ខ្ពស់ជាងគេបំផុតមួយ នៅសង្កាត់ពាណិជ្ជកម្មនៃក្រុងរីយ៉ាដ។