តំណាងខ្មែរក្រោមដាក់ញត្តិឲ្យបារាំងពិនិត្យឡើងវិញលើច្បាប់ឆ្នាំ១៩៤៩ ពាក់ព័ន្ធទឹកដីខ្មែរកម្ពុជាក្រោម
តំណាងអង្គការខ្មែរកម្ពុជាក្រោម បានដាក់ញត្តិជូនរដ្ឋាភិបាលបារាំង ដោយស្នើឱ្យពិនិត្យឡើងវិញលើច្បាប់លេខ ៤៩-៧៣៣ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដែលពាក់ព័ន្ធនឹងឋានៈរបស់កូសាំងស៊ីនក្នុងសហភាពបារាំង ឬដែលគេស្គាល់ថា ជាទឹកដីខ្មែរកម្ពុជាក្រោម។ ការដាក់ញត្តិនេះធ្វើឡើងនៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៦ ពោលប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ចេញផុតពីកម្ពុជា ក្រោយពីលោកបានមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅកម្ពុជា។