សភា​អាមេរិក​អនុម័ត​សេចក្តីព្រាងច្បាប់​បង្ក្រាប​បណ្តាញ​ឆបោក​អនឡាញ​នៅ​ភូមា ឡាវ និង​កម្ពុជា

km.rfi.fr · world

កាល​ពី​សប្តាហ៍​មុន សភាតំណាងរាស្ត្រអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់ថ្មី​មួយ​ដើម្បី​បង្កើតក្រុមការងារអន្តរក្រសួងសម្រាប់បង្ក្រាបបណ្តាញឆបោកអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា ភូមា និងឡាវ។ សេចក្តីព្រាងច្បាប់នេះនឹងផ្តល់លទ្ធភាពឱ្យអាមេរិកពិចារណាដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោក។ គួរ​បញ្ជាក់​ថា​កន្លងមក អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើឥស្សរជនសំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាលកម្ពុជា បុគ្គល និងក្រុមហ៊ុន​ជា​ច្រើនដែល​ជាប់​ពាក់ព័ន្ធ​នឹង​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែរ។

Read full article → Compare