កូរ៉េខាងជើងបណ្តេញប្រធានការិយាល័យការទូតស្វ៊ីសចេញពីក្រុងព្យុងយ៉ាង
នៅថ្ងៃពុធ ទី ២៥ វិច្ឆិកា អាជ្ញាធរកូរ៉េខាងជើងសម្រេចបណ្តេញប្រធានការិយាល័យការទូតស្វ៊ីសប្រចាំទីក្រុងព្យុងយ៉ាង និងតម្រូវឲ្យលោកចាកចេញពីទឹកដីកូរ៉េខាងជើងក្នុងរយៈពេល ៤៨ម៉ោង។ វិធានការនេះរបស់កូរ៉េខាងជើងធ្វើឡើង ក្រោយពីប្រទេសស៊្វីសដាក់ទណ្ឌកម្មលើជំរំអន្តរជាតិដើម្បីកុមារនៅក្រុង សុងដូវ៉ុន (Songdowon) របស់ កូរ៉េខាងជើង។ ស្វ៊ីសសង្ស័យថា ជំរំនេះពាក់ព័ន្ធនឹងការនាំកុមារអ៊ុយក្រែនពីតំបន់ដែលរុស្ស៊ីកាន់កាប់ទៅកាន់កូរ៉េខាងជើង។