ទីភ្នាក់ងារអវកាសជប៉ុន​ បង្ហាញយានរ៉ូវើ Lupex ដែលនឹងមានបេសកកម្មរុករកទឹក ​នៅលើព្រះចន្ទ

km.rfi.fr · world

ថ្ងៃពុធទី​២៥វិច្ឆិកា ទីភ្នាក់ងារអវកាសជប៉ុន បានបង្ហាញជាផ្លូវការ​នូវស្នាដៃរបស់​ខ្លួនមួយទៀត គឺ​ យានរ៉ូវើ ដែលគេបានដាក់ឈ្មោះហៅថា​ Lupex ។ យាននេះជាយានគម្រូទី២ ដែល​​​នឹង​ទៅស្រាវជ្រាវ​រុករក​ទឹក នៅប៉ូលខាងត្បូងរបស់ព្រះចន្ទ។ បេសកកម្មនេះ នឹងចាប់ផ្តើមនៅឆ្នាំ​២០២៨។ ផ្អែកតាមអ្នកជំនាញជប៉ុន គឺគេកំពុងស្រា​វជ្រាវយកទឹកមកប្រើប្រាស់ ដើម្បី​ផលិតចេញជាថាមពល​បាញ់បង្ហោះ​យានផ្សេងទៀត​ ដែល​ទៅចុះចតនៅព្រះចន្ទ​។

Read full article → Compare