លោក ជា ធីរិទ្ធ៖ ទស្សនកិច្ចលោក មីន អ៊ុងឡាំងជាការរឹតចំណងមិត្តភាពកម្ពុជា-ភូមា

km.rfi.fr · world

លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានចេញមកបញ្ជាក់ពីដំណើរទស្សនកិច្ចផ្លូវការរបស់លោក មីន អ៊ុងឡាំង ប្រធានាធិបតីភូមានៅកម្ពុជាថាជាការរឹតចំណងមិត្តភាពរវាងកម្ពុជា និងភូមា ពោលមិនមែនដូចទៅនឹងការរិះគន់របស់បុគ្គលមួយចំនួនទេ។ ការបញ្ជាក់ដូចនេះរបស់លោក ជា ធីរិទ្ធ ជាការឆ្លើយតបទៅនឹងមតិរិះគន់ខ្លះដែលថា កម្ពុជាបានទទួលស្គាល់ភាពស្របច្បាប់នៃរបបសឹករបស់លោក មីន អ៊ុងឡាំង តាមរយៈការអញ្ជើញប្រធានាធិបតីភូមារូបនេះឲ្យមកទស្សនកិច្ចនៅកម្ពុជា។

Read full article →