កូនចៅរបស់អ៊ីរ៉ង់ចូលគ្រប់គ្រងច្រកសមុទ្របាប់អែលមេនឌែប សេដ្ឋកិច្ចពិភពលោកកាន់តែយ៉ាប់យ៉ឺន?

km.rfi.fr · world
✨ AI Summary

Yemen's Iran-aligned Houthis have seized control of the Bab el-Mandeb strait, a chokepoint for cargo ships moving between Asia and Europe. The speed of the takeover startled the international community. With a major share of global shipping funneling through the passage, higher freight costs and disrupted trade look likely. The report warns that a world economy already under strain could weaken further.

ក្រុមប្រដាប់អាវុធ​ហ៊ូទីនៅយេម៉ែន​បានធ្វើ​ឲ្យសហគមន៍អន្តរជាតិភ្ញាក់ផ្អើល ជាមួយជ័យជម្នះដ៏ឆាប់រហ័សក្នុងការវាយដណ្តើមចូលគ្រប់គ្រង​ច្រកសមុទ្រ បាប់អែលមេនឌែប ដែលជា​ច្រកចេញចូលរបស់​នាវាដឹកទំនិញ​ដ៏សំខាន់​ពី​អាស៊ី ទៅកាន់ទឹកដីអឺរ៉ុប។ បន្ទាប់ពី​ចូលកាន់កាប់បានទាំងស្រុងតំបន់ឆ្នេរយេម៉ែន​នៅសមុទ្រ​ក្រហម និង​បណ្តាកូនកោះ​នៅ​ច្រកសមុទ្រ​បាប់អែលមេនឌែប ក្រុមឧទ្ទាម​ហ៊ូទីបានប្រកាស​ថា នឹងអនុញ្ញាត​ឲ្យ​កប៉ាល់​ដឹកទំនិញអន្តរជាតិ​ធ្វើ​ដំណើរចេញចូល​ជាធម្មតា ប៉ុន្តែ លើកលែងតែកប៉ាល់របស់​​អារ៉ាប៊ី សាអូឌីតដែលត្រូវ​ហាមមិនឲ្យឆ្លងកាត់។​ តើ​ក្រុមហ៊ូទី​នឹង​ចំណេញអ្វីខ្លះពីជ័យជម្នះចូលកាន់កាប់ច្រកសមុទ្រ​បាប់អែលមេនឌែប? ឈាង បុប្ផា​ជូនព័ត៌មាននេះ

Read full article →