អាជីវកម្មបូមខ្សាច់កំពុងគំរាមកំហែងភូមិឋានពលរដ្ឋ នៅឃុំពាមមានជ័យ ខេត្តព្រៃវែង

km.rfi.fr · world

ពលរដ្ឋនៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែងអះអាងថា ចាប់តាំងពីមានវត្តមានសាឡង់បូមខ្សាច់នៅក្នុងតំបន់មក ច្រាំងទន្លេខាងក្រោយផ្ទះរបស់ពលរដ្ឋចំនួន២២៦គ្រួសារ ឬស្មើនឹងជាង ៨០០នាក់បានបាក់ជាបន្តបន្ទាប់។ ពលរដ្ឋដែលរងផលប៉ះពាល់ និងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះបារម្ភពីការបាក់ស្រុតផ្ទះចូលក្នុងទន្លេ។ ក្នុងន័យនេះ ពួកគេទទូចឱ្យរដ្ឋាភិបាលផ្អាកសកម្មភាពបូមខ្សាច់ទាំងស្រុងនៅឃុំពាមមានជ័យ ដើម្បីរក្សាដីភូមិដូនតារបស់ពួកគេរស់នៅបន្តទៀត៕

Read full article →