និយ័តករទូរគមនាគមន៍កម្ពុជាអំពាវនាវឱ្យបញ្ឈប់ការនាំគ្រឿងអេឡិចត្រូនិចក្លែងក្លាយ និងមួយទឹកពីបរទេស
និយ័តករទូរគមនាគមន៍កម្ពុជានៅថ្ងៃទី២៣ ខែកញ្ញា បានអំពាវនាវឱ្យក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំបន្ត បញ្ឈប់ការនាំចូល និងចែកចាយទូរស័ព្ទចល័ត ថេប្លេត កុំព្យូទ័រ វិទ្យុទាក់ទង (Walkie-Talkie) និងគ្រោះសម្ភារបរិក្ខារទូរគមនាគមន៍ផ្សេងទៀតដែលជាឧបករណ៍ក្លែងក្លាយ ឬប្រភេទមួយទឹកពីបរទេស។ សេចក្តីអំពាវនាវរបស់និយ័តករទូរគមនាគមន៍នេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា ពាណិជ្ជករមួយចំនួន កំពុងនាំចូល និងចែកចាយឧបករណ៍ទាំងនោះ ដោយគ្មានលិខិតអនុញ្ញាត គ្មានវិញ្ញាបនបត្រទទួលស្គាល់សមត្ថភាពជាភ្នាក់ងារនាំចូល ចែកចាយ និងគ្មានវិញ្ញាបនបត្រទទួលស្គាល់មួយចំនួនផ្សេងទៀត។
Read full article →