ក្រសួងមហាផ្ទៃ៖ ពលរដ្ឋអាមេរិកម្នាក់មិនបានបាត់ខ្លួនទេ តែកំពុងរស់នៅប្រទេសកម្ពុជាដោយសុវត្ថិភាព
ក្រសួងមហាផ្ទៃកម្ពុជាបានបញ្ជាក់នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ថា ពលរដ្ឋអាមេរិកឈ្មោះ Xander Sarlo ដែលក្រុមគ្រួសារបានប្រកាសថាបាត់ខ្លួននោះ តាមពិតមិនបានបាត់ខ្លួនឡើយ។ អ្នកនាំពាក្យក្រសួង លោក ទូច សុឃៈ បានថ្លែងថា បុរសរូបនេះកំពុងរស់នៅក្នុងប្រទេសកម្ពុជាដោយសុវត្ថិភាព។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីក្រុមគ្រួសាររូបលោក Sarlo បានផ្សាយដំណឹងស្វែងរកគាត់ពីមុន។
ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈអ្នកនាំពាក្យ លោក ទូច សុឃៈ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ពលរដ្ឋអាមេរិកាំងម្នាក់ឈ្មោះ Xander Sarlo ដែលត្រូវបានក្រុមគ្រួសារប្រកាសស្វែងរកនោះ កំពុងរស់នៅក្នុងប្រទេសកម្ពុជាដោយសុវត្ថិភាព។ គួរជ្រាបថា ក្រុមគ្រួសាររបស់ពលរដ្ឋអាមេរិកាំងរូបនេះបានបង្ហោះសារតាមបណ្តាញសង្គម និងដាក់ពាក្យបណ្តឹងពីការបាត់ខ្លួនទៅកាន់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដោយសារមិនអាចទាក់ទងគ្នាបានអស់រយៈពេលជាង ២ខែ។ ពលរដ្ឋអាមេរិកាំង ឈ្មោះ Xander Sarlo ត្រូវបានសមត្ថកិច្ចខេត្តកំពតស្វែងរកឃើញក្នុងសភាពស្រវឹងជោគជាំ នៅក្នុងផ្ទះសំណាក់មួយកន្លែង ក្នុងខេត្តកំពត។ សូមស្តាប់ការបញ្ជាក់របស់លោក ទូច សុឃៈ៖