អ៊ីស្រាអែលថាឧប្បត្តិហេតុក្នុងយន្តហោះFlydubai ជាការប៉ុនប៉ងធ្វើភេរវកម្មទម្លាក់យន្តហោះ
Israeli authorities claim a violent incident on a Flydubai flight was a terrorist attempt to crash the plane. The aircraft was forced to make an emergency landing in Saudi Arabia while traveling from Dubai to Tel Aviv.
នៅថ្ងៃពុធទី៣០កញ្ញាម្សិលមិញ យន្តហោះដឹកអ្នកដំណើរ ពីឌូបៃទៅក្រុងទែលអាវីវប្រទេសអ៊ីស្រាអែល បានបង្ខំចិត្តចុះចតជាបន្ទាន់ នៅអារ៉ាប៊ីសាអូឌីត បន្ទាប់ពីមានឧប្បត្តិហេតុហិង្សានៅក្នុងពេលកំពុងហោះហើរ ដែលអាជ្ញាធរអ៊ីស្រាអែលបានចាត់ទុកជា ទង្វើភេរវកម្ម ជីហាត។ ប្រធានាធិបតីអ៊ីស្រាអែល បានប្រកាស នៅថ្ងៃព្រហស្បតិ៍ ទី១តុលានេះ ចង់ផ្តល់គ្រឿងឥស្សរយសខ្ពស់បំផុតដល់អ្នកដំណើរដែលបានជួយសង្គ្រោះជីវិតមនុស្សនិងបានជួយបញ្ចៀសមិនឱ្យមានសោកនាដកម្មធ្ងន់ធ្ងរកើតឡើងបាន។ នាយករដ្ឋមន្ត្រីឥណ្ឌាបានលើកសរសើរ ភាពក្លាហាន របស់មេបញ្ជាការជាតិឥណ្ឌាដែលជាអ្នកបើកបរយន្តហោះFlydubai។