ចលនាបាតុកម្មរបស់ក្រុមយុវសិស្ស រីកកាន់តែធំ និងរាលដាលជាអំពើហិង្សា ស្ទើរពេញផ្ទៃប្រទេស
នៅថ្ងៃព្រហស្បតិ៍ទី១តុលានេះ នាយករដ្ឋមន្ត្រីបារាំង បានចេញបញ្ជាឱ្យរដ្ឋមន្ត្រីក្រោមបង្គាប់ទាំងអស់ លុបចោលដំណើរផ្លូវការទាំងអស់ ដើម្បីឱ្យកងសន្តិសុខផ្តុំកម្លាំងគ្រប់គ្រងអំពើហិង្សាបង្កឡើងដោយក្រុមសិស្សនិស្សិត។ តាំងពីជា១០ថ្ងៃមកនេះ ចលនានិស្សិតបានប្រមូលផ្តុំគ្នាធ្វើកូដកម្ម និងបិទខ្ទប់សាលារៀន ដើម្បីទាមទារឱ្យរដ្ឋាភិបាលគិតគូរផ្តល់មធ្យោបាយសិក្សាអប់រំបានប្រសើរឡើង រាលដាលក្លាយជាអំពើហិង្សា និងរីកកាន់តែធំស្ទើរពេញផ្ទៃប្រទេស។