អ៊ីស្រាអែល៖ ខួប៣ឆ្នាំនៃភេរវកម្មរបស់ក្រុមហាម៉ាសថ្ងៃទី៧តុលា២០២៣ ក្នុងបរិបទបោះឆ្នោតសភា
អ៊ីស្រាអែល នៅថ្ងៃពុធនេះ បានរំលឹកខួប៣ឆ្នាំ នៃការវាយប្រហាររបស់ក្រុមហាម៉ាស នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ក្រុមហាម៉ាស បានចូលទៅសម្លាប់មនុស្ស ក្នុងទឹកដីអ៊ីស្រាអែលចំនួន១២០០នាក់ និងបានចាប់ចំណាប់ខ្មាំង២៥១នាក់។ ការវាយប្រហារនោះ ត្រូវបានចាត់ទុកថា ជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ បីឆ្នាំក្រោយមក ព្រឹត្តិការណ៍ដ៏សោកសៅនេះ គឺជាបញ្ហាដ៏សំខាន់បំផុត ដែលមានឥទ្ធិពលលើការឃោសនាសម្រាប់ការបោះឆ្នោតសភាអ៊ីស្រាអែល ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលមិនដល់បីសប្តាហ៍ទៀត។