ក្រោយករណីឃាតកម្មស្ត្រីជប៉ុនម្នាក់ មូលដ្ឋានទ័ពអាមេរិកហាមសេពគ្រឿងស្រវឹងនិងដាក់បំរាមគោចរ៣០ថ្ងៃ
Full story
A US military base on Okinawa, Japan’s southernmost island, is facing strong protests from Japanese residents after a Japanese woman was murdered. Japanese authorities arrested a suspect, an American soldier. The base has banned alcohol consumption and imposed a 30-day curfew.
មូលដ្ឋានទ័ពអាមេរិកឈរជើងនៅលើកោះអូគីណាវ៉ា ភាគខាងត្បូងបង្អស់របស់ជប៉ុន កំពុងតែជួបព្យុះបោកបក់តវ៉ាប្រឆាំងជាខ្លាំង ពីសំណាក់ប្រជាជនជប៉ុន។ ស្ត្រីជប៉ុនម្នាក់ត្រូវបានគេធ្វើឃាត ហើយអាជ្ញាធរជប៉ុនបានចាប់ខ្លួនជនសង្ស័យម្នាក់ ជាទាហានអាមេរិក។ នៅថ្ងៃពុធទី៧តុលា មូលដ្ឋានទ័ពអាមេរិកបានហាមនាយទាហានរបស់ខ្លួនទាំងអស់ មិនឲ្យបរិភោគជាតិស្រវឹងរយៈពេល៤៨ម៉ោង និងបានដាក់បំរាមគោចរ រយៈពេល៣០ថ្ងៃ ដើម្បីពង្រឹងវិន័យ។