អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រគល់កម្មវិធីថែទាំសត្វព្រៃដែលបានសង្គ្រោះឱ្យក្រសួងកសិកម្មទាំងស្រុង
កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះត្រូវបានប្រគល់ឱ្យក្រសួងកសិកម្មគ្រប់គ្រងប្រតិបត្តិការទាំងស្រុង កាលពីចុងខែកញ្ញា ឆ្នាំ២០២៦។ សេចក្តីប្រកាសព័ត៌មានរួមរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងកសិកម្មចុះនៅថ្ងៃ៧ ខែតុលា ឱ្យដឹងថា ការប្រគល់កម្មវិធីទាំងស្រុងឱ្យក្រសួងកសិកម្មជាអ្នកគ្រប់គ្រងវិញធ្វើឡើងដោយអង្គការសត្វព្រៃអន្តរជាតិនេះពិនិត្យឃើញថា ក្រសួងកសិកម្មមានសមត្ថភាពពេញលេញ។ ម្យ៉ាងវិញទៀត និងបើតាមសេចក្តីប្រកាសព័ត៌មានរួមដដែល ការផ្លាស់ប្តូរនេះក៏ជួយឱ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃអាចពង្រីកនូវការគាំទ្រផ្នែកបច្ចេកទេសលើការការពារព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ តែសកម្មជនការពារបរិស្ថានបានបង្ហាញការសោកស្តាយចំពោះការសម្រេចដូចនេះ។