សមាគមខ្មែរ-វៀតណាមនៅកម្ពុជាស្នើឱ្យកម្ពុជាធានាសុខុមាលភាពពលរដ្ឋវៀតណាមនៅកម្ពុជា
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញបំពេញទស្សនកិច្ចនៅប្រទេសឡាវ និងកម្ពុជាចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១០តុលា ឆ្នាំ២០២៦។ តែនៅមុនទស្សនកិច្ចនៅកម្ពុជារបស់លោក ផាម មិញជិញ លោក ស៊ឹម ជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានប្រាប់កាសែតវៀតណាម VNA ថា សមាគមបានស្នើវិធានការជាក់លាក់ចំនួន៣ ទៅកាន់រដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយបញ្ហាដែលបានប៉ះពាល់ដល់ពលរដ្ឋវៀតណាមដែលកំពុងរស់នៅកម្ពុជា។ តែទន្ទឹមគ្នានេះ សមាគមខ្មែរ-វៀតណាមនៅកម្ពុជាក៏បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់សមាគមដើម្បីជំរុញឱ្យពលរដ្ឋវៀតណាមគោរពទំនៀមទម្លាប់ប្រពៃណី និងច្បាប់របស់កម្ពុជាដែរ។