សហភាពអឺរ៉ុបគ្រោងសាងសង់ជំរំជនអន្តោប្រវេសន៍នៅទ្វីបអាហ្វ្រិក
ក្រោយហេតុការណ៍លំហូរជនអន្តោប្រវេសន៍ដូចទឹកបាក់ទំនប់ចូលក្រុងសេអ៊ុយតា (Ceuta) របស់ប្រទេសអេស្ប៉ាញមក សហភាពអឺរ៉ុបព្យាយាមរកដំណោះស្រាយជាបន្ទាន់ ដោយគ្រោងសាងសង់មជ្ឈមណ្ឌលអន្តោប្រវេសន៍នៅទ្វីបអាហ្វ្រិក។ បណ្តារដ្ឋមន្ត្រីមហាផ្ទៃនៃសហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ ទី១តុលា ដោយបញ្ជាក់ថា កិច្ចពិភាក្សាគ្នាបានប្រព្រឹត្តិទៅលើមាគ៌ាត្រឹមត្រូវ និងជឿនលឿនល្អណាស់ក្នុងសំណុំរឿងសង់មណ្ឌលជនអន្តោប្រវេសន៍នៅក្រៅទឹកដីអឺរ៉ុប។