លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ប្រកាសសន្យា​កសាងទំនាក់ទំនង​ប្រកបដោយស្ថិរភាពជាមួយចិន

km.rfi.fr · world
Full story

នាយករដ្ឋមន្ត្រីជប៉ុន សាណាអេ តាកាអ៊ិឈី បានថ្លែងថានឹងខិតខំកសាងទំនាក់ទំនងប្រកបដោយស្ថិរភាពជាមួយប្រទេសចិន។ សេចក្តីថ្លែងការណ៍នោះធ្វើឡើងចំពោះមុខសភាជប៉ុន នៅថ្ងៃចន្ទទី៥ ខែតុលា។ ទំនាក់ទំនងរវាងចិននិងជប៉ុនធ្លាប់ជួបបញ្ហាល្អក់កករខ្លាំងក្នុងផ្នែកថ្មីៗនេះ។ ដើមហេតុផ្តោតលើការថ្លែងរបស់លោកស្រីតាកាអ៊ិឈីដែលបាននិយាយថាជប៉ុនអាចនឹងអន្តរាគមន៍ជួយតៃវ៉ាន់ ក្នុងករណីចិនវាយប្រហារឈ្លានពាន។ ការថ្លែងនោះបណ្តាលឱ្យមានភាពតានតឿងយ៉ាងខ្លាំងរវាងរដ្ឋាភិបាលទាំងពីរ។ បញ្ហាតៃវ៉ាន់តែងតែជាប្រធានបទមួយដែលបង្កើតបញ្ហាសន្តិភាពនៅក្នុងទំនាក់ទំនងរវាងទីក្រុងបេកជីងនិងតូក្យូ។

ទំនាក់ទំនងរវាចិននិងជប៉ុន បានជួប​បញ្ហា​ល្អក់កករខ្លាំងណាស់ បន្ទាប់ពី​លោក​ស្រី សាណាអេ តាកាអ៊ិឈី បាន​និយាយថាជប៉ុនអាចនឹង​អន្តរាគមន៍ជួយតៃវ៉ាន់ ក្នុងករណីមានការវាយ​ប្រហារឈ្លានពានពីសំណាក់ចិន​។ នៅចំពោះ​​​​មុខអង្គ​​សភាជប៉ុន ថ្ងៃចន្ទទី​៥តុលា លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន បាន​ថ្លែងថា លោកស្រីសូមសន្យា ថានឹងកសាងទំនាក់ទំនងប្រកបដោយ​ការស្ថិរភាពជាមួយចិន ព្រោះចិនជាប្រទេសជិតខាងដ៏មានសារៈសំខាន់​។ តែទន្ទឹមគ្នានេះលោកស្រីសូមឲ្យចិន មានឥរិយាបថប្រកបដោយ​ការទទួលខុសត្រូវ​ផង​។

Read full article →