អ៊ុយក្រែនប្រឈមនឹងគ្រោះថ្នាក់ ក្រោយលោកត្រាំគំរាមផ្តាច់បណ្តាញផ្កាយរណបអ៊ីនធ័រនែត
មួយសប្តាហ៍កន្លងមកនេះ លោកដូណាល់ ត្រាំ បានដំឡើងសសៃរករិះដាក់អ៊ុយក្រែនយ៉ាងខ្លាំង និងបានទាមទារឲ្យអ៊ុយក្រែនផ្លាស់ប្តូរមេដឹកនាំ ដើម្បីចរចាជាមួយរុស្ស៊ី។ មិនត្រឹមតែបានសម្រេចទិញប្រេងពីរុស្ស៊ីប៉ុណ្ណោះទេ លោកត្រាំថែមទាំងបានគំរាម ផ្តាច់បណ្តាញផ្កាយរណបអ៊ីនធ័រនែតពីអ៊ុយក្រែនថែមទៀត។ ការគំរាមនេះ កំពុងធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំងអំពីសន្តិសុខនៅអ៊ុយក្រែន ព្រោះបណ្តាញផ្កាយរណប អ៊ីនធ័រនែត គឺជាមធ្យោបាយដ៏សំខាន់ក្នុងការការពារផ្លូវអាកាសអ៊ុយក្រែន។