កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវពាក់ព័ន្ធនឹងជម្លោះព្រំដែន
លោក កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានច្រានចោលសេចក្តីថ្លែងការណ៍របស់តំណាងអចិន្ត្រៃយ៍ថៃ និងថា ការលើកឡើងនេះគ្មានមូលដ្ឋាន បំភ្លៃស្ថានការណ៍ជាក់ស្តែងនៅលើដី និងមានបំណងបំភាន់រដ្ឋសមាជិក។ ការឆ្លើយតបនេះធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីលោក Benjamin Sukanjanajtee តំណាងអចិន្ត្រៃយថៃនៅអង្គការសហប្រជាជាតិ បានចោទប្រកាន់កម្ពុជាថាជាអ្នកផ្ដើមជម្លោះ បានដាក់មីនថ្មី និងរំលោភចូលទឹកដីថៃ។